My Favourite Food

សូមស្វាគមន៍មកកាន់ប្លុករបស់ខ្ញុំ🙏 💗
           ជម្រាបសួរអ្នកគ្រូ និងសួរស្តីដល់មិត្តរួមថ្នាក់ទាំងអស់គ្នា នាងខ្ញុំឈ្មោះ អឿត ស្រីនាត ជានិស្សិតជំនាញ គណនេយ្យ ឆ្នាំទី៣ ឆមាសទី១ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ថ្ងៃនេះនាងខ្ញុំមានម្ហូប៥មុខដែរនាងខ្ញុំចូលចិត្តញុាំបំផុតយកមកណែនាំដល់អ្នកទាំងអស់គ្នាដែរមិនទាន់បានស្គាល់មួយចំនួនតូចដែរឲ្យបានស្គាល់ ជាពិសេសពោលគឺចង់ឲ្យជនជាតិបរទេស ក៏ដូចជាភ្ញៀវទេសចរណ៍ដែរបានមកកម្សាន្តនៅកម្ពុជាបានសាកភ្លក់រសជាតិផងដែរ។  

Here is the list of 5 Delicious Dishes You Must Try in My country!

                ប្រទេសកម្ពុជាយើងមានម្ហូបជាច្រើនប្លែកខុសៗពីគ្នាហើយរសជាតិវិញក៏ឆ្ងាញ់ប្លែកខុសគ្នាដែរ។
              ដូច្នេះនេះជាមុខម្ហូបមួយចំនួនតូចប៉ុណ្ណោះដែរខ្ញុំចង់ឲ្យអ្នកបានបរិភោគនៅប្រទេសខ្ញុំ។



1-សម្លកកូរ(Samlor korkor)

        សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់ប្រទេសកម្ពុជា ។សម្លនេះត្រូវបានគេចាត់ទុកជាមុខម្ហូបមួយក្នុងចំណោមសម្លផ្សេងៗទៀតរបស់ជាតិខ្មែរផងដែរ។ ជាពិសេសប្រជាជនតាមតំបន់ជនបទភាគច្រើនពួកគេតែងតែធ្វើម្ហូបនេះពិសារណាស់ព្រោះវាងាយស្រួលក្នុងការចម្អិន ហើយមានបន្លែបៃតងច្រើនបន្តិចគ្រឿងផ្សំក៏រាងច្រើនប៉ុន្តែ ល្អណាស់សម្រាប់សុខភាព។

2- អាម៉ុកត្រី(Fish amok)

   ​​​    អាម៉ុកត្រី គឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែរលេចធ្លោក្នុងប្រទេសកម្ពុជា ព្រោះអាម៉ុកមិនមានលក់តាមតូបបាយតូចតាចទេ ភាគច្រើនអាម៉ុក តែងតែមាននៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋានធំៗដែលមានលក្ខណះជាតិនិងអន្តរជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ភាគច្រើនជនជាតិបរទេស។ អាម៉ុក មិនត្រឹមតែមានរសជាតិឆ្ងាញ់តែមួយមុខប៉ុន្តែអាម៉ុក ក៏ជានិមិត្តសញ្ញាអោយបរទេសបានស្គាល់ពីខ្មែរយើងបានច្រើនផងដែរ។ ម្យ៉ាងទៀតអាម៉ុក ជាម្ហូបដែលអ្នកស្រុកចូលចិត្តបរិភោគខ្លាំងណាស់ជាពិសេស គឺមនុស្សចាស់។ហើយគ្រឿងផ្សំអាម៉ុក កាន់តែពិសេសហើយអត់មិនបាននោះគឺខ្ទិះដូង ធ្វើអោយអ្នកញុំាជាប់ចិត្ត ជាប់មាត់។

3ប្រហុកអាំង(Brahok ang)

       ប្រហុកអាំង គឺជាមុខម្ហូបមួយមុខដែរមានតាំងពីជំនាន់ដូនតាខ្មែររហូតតដល់កូនចៅជំនាន់ក្រោយ។ប្រហុកអាំងវាមិនត្រឹមតែមានរសជាតិឆ្ងាញ់តែមួយមុខនោះទេប៉ុន្តែវាក៏ចំណាយប្រាក់តិចក្នុងការចម្អិន(ចំណាយប្រាក់អស់តិចប៉ុន្តែហូបឆ្អែតមួយគ្រួសារ)។

បើនិយាយឲ្យចំទៅប្រហុកមិនត្រឹមតែអាំងតែមួយមុខទេ ប៉ុន្តែយើងអាចយកប្រហុកមកច្នៃធ្វើម្ហូបបានជាច្រើនដូចជា ស្លម្ជូរ(ម្ជូរស្រែ ម្ជូរគ្រឿង....)បុកទឹកគ្រឿង  បុកអាម៉ុក ។ល។  ជាក់ស្តែងបច្ចុប្បន្ននេះ ប្រហុកមិនត្រឹមតែប្រជាជនខ្មែរទេដែរបានភ្លក្សប៉ុន្តែប្រហុក ក៏ជានិមិត្តសញ្ញាមួយដ៏ធំក្នុងការធ្វើឲ្យជនជាតិបរទេសភាគច្រើនភ្ញៀវទេសចរចង់សាកភ្លក់ផងដែរ។​


៤- នំបញ្ចុកសម្លរប្រហើរ(Khmer Noodle)                                                                        
             នំបញ្ចុក មានឈ្មោះដើមហៅថា«នំបុកប៉ែន»គឺជានំដែរគេយកម្សៅទៅស្ងោរ រួចហើយគេស្រង់យកទៅបុកលាយទឹក បន្ទាប់មកគេយកទៅចាក់ក្នុងប៉េន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសរសៃៗ រោយវា ទម្លាក់ចុះទឹកក្តៅពុះ ដើម្បីចម្អិនសរសៃម្សៅឲ្យឆ្អិនល្អ។  នំបញ្ចុក នេះជាប្រភេទនំមួយក្នុងចំណោមនំខ្មែរទាំងអស់ដែរបន្តធ្វើតាំងពីជំនាន់ដូនតាមកម្ល៉េះ មិនតែប៉ុណ្ណោះនំបញ្ចុក មិនត្រឹមតែយកទៅបរិភោគជាលក្ខណះជាគ្រួសារទេ ប៉ុន្តែភាគច្រើនក្នុងកម្មវិធីបុណ្យទាននានា ឬឡើងគេហដ្ឋានក្តី ភាគច្រើនគេតែងតែជ្រើសរើសយកមុខម្ហូបនំបញ្ចុកមួយនេះ ព្រោះវាមិនត្រឹមតែចំណាយលុយតិចប៉ុន្តែវាចំណេញបានទាំងសុខភាពផងដែរ ព្រោះនំនេះមានបន្លែជាច្រើនមុខសុទ្ធតែជារបស់ធម្មជាតិ។

     ​

៥-ក្តាមប្រៃត្រាំ(Kdam brai tram) 

       ក្តាមប្រៃត្រាំ ជាមុខម្ហូបមួយពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរមិនថាសម័យកាលណានោះទេ។ក្តាមប្រៃត្រាំមានរសជាតិឈ្ងុយ ហឹលប្រៃលែមៗញំាម្តងៗអស់បាយពីរបីចាន ។ក្តាមមិនត្រឹមតែធ្វើក្តាមប្រៃត្រាំមួយមុខនោះទេ ប៉ុន្តែគែអាចយកក្តាមទៅ ឆាម្រេច បុកល្ហុង ដុតជ្រលក់អំបិលម្ទេស​ សម្លរម្ជូ និងមុខម្ហូបផ្សេងជាច្រើនទៀតផងដែរ។ក្តាមត្រាំប្រៃមិនត្រឹមតែឆ្ងាញ់ប៉ុន្តែវាក៏មិនចំណាយប្រាក់សម្រាប់ទិញសោះសម្រាប់ប្រជាកសិករជាពិសេសនូវពេលមានទឹកច្រើនឬយើងហៅថារដូវប្រាំង។ក្តាមដែរត្រាំហើយឆ្ងាញ់ជាងគេនោះគឺក្តាមស្រែ។



Reference: https://www.hotels.com/go/cambodia/cambodia-cuisine-culture
Location: Cambodia
                                                   

                   



Comments

Popular posts from this blog

Acknowledging orders